ដំណើរកំសាន្តប្រចាំឆ្នាំរបស់ក្រុមហ៊ុន GFG Investment ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង

ថ្ងៃទី11, 12, 13 ខែកុម្ភៈ ឆ្នាំ2022៖ដំណើរកំសាន្តប្រចាំឆ្នាំរបស់ក្រុមគ្រួសារនៃក្រុមហ៊ុន “ហ្គោលហ្វាយនេនសលគ្លូប៊លអ៊ិនវេសម៉ិន” ឆ្ពោះទៅកាន់សហគមន៍ព្រះរំកិល និងតំបន់រ៉ាមសារ(លើផ្ទៃទន្លេមេគង្គ) នៃខេត្តស្ទឹងត្រែង នៃតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា (ព្រំប្រទល់កម្ពុជា-ឡាវ)។ ដែលដំណើរកំសាន្តនេះរៀបចំឡើងក្នុងគោលដៅ ជួយលើកស្ទួយដល់វិស័យទេសចរណ៍ លើកកម្ពស់សេដ្ឋកិច្ចប្រជាជនក្នុងតំបន់ និងផ្សព្វផ្សាយនូវសក្ដានុពលនៃតំបន់អេកូទេសចរណ៍មួយនេះអោយកាន់តែមានភាពទូលំទូលាយ។ តំបន់អេកូទេសចរណ៍ធម្មជាតិមួយនេះសំបូរទៅដោយជីវចម្រុះគ្រប់ប្រភេទ កោះតូចធំ ឬសឈើប៉ប្រះទឹក គយគន់មើលផ្សោត ឆ្នេរខ្សាច់ពណ៌មាសដ៏ស្រស់ស្អាត ជាមួយនឹងពន្លឺព្រះអាទិត្យដ៏ស្រស់ស្អាតនាពេលព្រឹកពិតជាមិនអាចចោលភ្នែកបាន កាន់វិសេសជាងនេះទៅទៀតនោះគឺ ស្នាមញញឹម ភាពរួសរាយរាក់ សម្តីដ៏ពិរោះស្រទន់របស់ប្រជាជន ជាមួយនឹងម្ហូមអាហារដ៏មានឱជារសប្រចាំតំបន់គឺពិតមិនអាចបំភ្លេចបាន។ដំណើរកំសាន្តមួយនេះបន្សល់ទុកនៅអនុស្សាវរីយ៍ល្អៗ ជាមួយនឹងសកម្មភាពជាច្រើនដូចជា ការដាំកូនឈើ តាំងសមាធិ ការជិះទូកលេងកំសាន្តលើផ្ទៃទន្លេមេគង្គ ការលេងល្បែងកំសាន្ត (Team Building) និងកម្មវិធីជប់លៀង។-ល-។ Let your smile bright up the worlds. Peace being with smile. Keep your memories alive with GFGI Annual Trip Party 2022.



Author: Admin
Gold Financial Global Investment ហៅកាត់ថា GFG Investment ជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាប្រឹក្សាយោបល់ដល់អតិថិជនក្នុងការជួញដូរលើរូបិយប័ណ្ណអន្តរជាតិ មាស​, ប្រាក់, និងប្រេងឆៅ។ ក្រុមហ៊ុនមានបទពិសោធន៍ប្រឹក្សាយោបល់លើការជួញដូរតាំងពីឆ្នាំ២០១០ ជាពិសេសគឺទទួលបានអាជ្ញាបណ្ណសមភាគីកណ្តាល និងការអនុញ្ញាតឈ្មួញជើងសាឧបករណ៍និស្សន្ទពីនិយ័តករមូលបត្រកម្ពុជា (SERC)។ About GFG Investment Gold Financial Global Investment, abbreviated as GFG Investment, is the first derivatives brokerage firm in Cambodia that provides consulting services to clients in trading international currencies, gold, silver, and crude oil. The company has been offering professional trading consultation services since 2010, and is officially licensed as a central counterparty and derivatives broker by the Securities and Exchange Regulator of Cambodia (SERC).

Leave a Reply