កម្រងរូបភាពសកម្មភាពក្នុងកម្មវិធីប្រកួត The Financial Battle Contest

កម្រងរូបភាពអនុស្សាវរីយ៍នៃមហាព្រឹត្តិការណ៍ប្រកួតជួញដូរដ៏កក្រើកធំអស្ចារ្យមិនធ្លាប់មាន ដែលរៀបចំឡើងដោយក្រុមហ៊ុន GFG INVESTMENT នៃរាត្រីឆ្ពោះទៅរកការឈ្នះប្រាក់រង្វាន់សុទ្ធ 18,000$ “The Financial Battle Contest” ថ្ងៃទី05 ខែសីហា ឆ្នាំ2022 កន្លងទៅ។

កម្មវិធីដ៏ធំមួយនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បុគ្គលិក និងអតិថិជនរបស់ក្រុមហ៊ុនGFG Investment ជាច្រើនដោយមានការរៀបចំនូវ ទីតាំងស្អាត ធំទូលាយ មានផាសុខភាព ម្ហូបអាហារ និងភេសជ្ជៈដ៏សម្បូរបែបជាច្រើន។ ជាពិសេស ក៏មានការលេងនូវហ្គេមកំសាន្តជាច្រើនផ្សេងៗ ដើម្បីទទួលបាននូវរង្វាន់ច្រើនដូចជា Laptop កាដូរអនុស្សារវីយ និងប្រាក់រង្វាន់ផ្សេងៗទៀត។

អ្វីដែលកាន់តែសប្បាយរីករាយ និងមិនធ្លាប់មានពីមុនមក អតិថិជនបានអញ្ជើញចូលរួមធ្វើការប្រកួតTrade ត្រឹមរយៈពេល2ម៉ោងតែប៉ុណ្ណោះ ដោយបានឈ្នះនូវសាច់ប្រាក់សុទ្ធចំនួន 18,000 ដុល្លា និងការទទួលពានរង្វាន់ភ្លាមៗពីកម្មវិធីដោយផ្ទាល់។

កម្មវិធីនេះ មិនត្រឹមតែផ្តល់ជូននូវភាពសប្បាយរីករាយតែមួយមុខប៉ុណ្ណោះនោះទេ ប៉ុន្តែបានរួមចំណែកនៅក្នុងការផ្តល់នូវចំណេះដឹង អំពីការវិនិយោគ ការរៀន trade ឲ្យបានត្រឹមត្រូវ និងជាការពង្រឹងស្មារតីនៅពេលប្រកួតជាដើម។

សម្រាប់ព័ត៌មានបន្ថែមអំពីការជួញដូឬសូមទំនាក់ទំនងមកាន់ទូរស័ព្ទលេខ៖
023 999 899 /016 39 99 85



Author: Admin
Gold Financial Global Investment ហៅកាត់ថា GFG Investment ជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាប្រឹក្សាយោបល់ដល់អតិថិជនក្នុងការជួញដូរលើរូបិយប័ណ្ណអន្តរជាតិ មាស​, ប្រាក់, និងប្រេងឆៅ។ ក្រុមហ៊ុនមានបទពិសោធន៍ប្រឹក្សាយោបល់លើការជួញដូរតាំងពីឆ្នាំ២០១០ ជាពិសេសគឺទទួលបានអាជ្ញាបណ្ណសមភាគីកណ្តាល និងការអនុញ្ញាតឈ្មួញជើងសាឧបករណ៍និស្សន្ទពីនិយ័តករមូលបត្រកម្ពុជា (SERC)។ About GFG Investment Gold Financial Global Investment, abbreviated as GFG Investment, is the first derivatives brokerage firm in Cambodia that provides consulting services to clients in trading international currencies, gold, silver, and crude oil. The company has been offering professional trading consultation services since 2010, and is officially licensed as a central counterparty and derivatives broker by the Securities and Exchange Regulator of Cambodia (SERC).

Leave a Reply