វគ្គសិក្សាស្ដីអំពី “ស្គាល់ច្បាស់អំពីលំហូរទីផ្សារហិរញ្ញវត្ថុ និងឱកាសទាញយកប្រាក់ចំណេញ”

វគ្គសិក្សាស្ដីអំពី “ស្គាល់ច្បាស់អំពីលំហូរទីផ្សារហិរញ្ញវត្ថុ និងឱកាសទាញយកប្រាក់ចំណេញ”
GFGI Mekong Trader Boot Camp

👉🏻វគ្គសិក្សាស្ដីអំពី “ស្គាល់ច្បាស់អំពីលំហូរទីផ្សារហិរញ្ញវត្ថុ និងឱកាសទាញយកប្រាក់ចំណេញ” ដែលរៀបចំឡើងដោយក្រុមហ៊ុន GFG Investment សំដៅផ្ដោតទៅលើការបណ្ដុះបណ្ដាល និងចែករំលែកនូវចំណេះដឹងអំពីលំហូរទីផ្សារនៃការទិញលក់ក្នុងទីផ្សាររូបិយប័ណ្ណអន្ដរជាតិ និងឱកាសទាញយកប្រាក់ចំណេញពីទីផ្សារហិរញ្ញវត្ថុ។

វគ្គសិក្សាមួយនេះនឹងផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកចូលរួម៖

✅យុទ្ធសាស្រ្ដ បច្ចេកទេស និងតិចនិកក្នុងការចូលទិញលក់ក្នុងទីផ្សារប្រកបដោយប្រសិទ្ធភាព និងទទួលបានប្រាក់ចំណេញខ្ពស់

✅ចំណេះដឹងក្នុងការរៀបចំផែនការវិនិយោគ ការវិភាគទីផ្សារ និងចំណេះដឹងទូទៅលើវិស័យហិរញ្ញវត្ថុ

✅ទទួលបានការចែករំលែក និងបង្រៀនផ្ទាល់ពី Trainer ជនជាតិបរទេស និងជនជាតិខ្មែរដែលមានបទពិសោធន៍ច្រើនឆ្នាំ

✅ទទួលបាន Certificate បញ្ជាក់ការសិក្សាក្រោយពេលបញ្ចប់

✅ក្លាយជាសមាជិក Group Mentorship និងការប្រឹក្សាពីអ្នកជំនាញដោយឥតគិតថ្លៃ

✅ទទួលបានគណនីមួយរយដុល្លាសម្រាប់ការចាប់ផ្ដើមវិនិយោគសាកល្បងនៅក្នុងទីផ្សារ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនផ្សេងទៀត…។

លើសពីនេះទៅទៀតក្រុមហ៊ុនជារឿយៗក៏តែងតែបង្កើតឡើងនូវវគ្គសិក្សាថ្មីៗជាច្រើនដែលផ្ដល់នូវចំណេះដឹងយ៉ាងទំលំទូលាយទាក់ទងទៅនឹងការទិញលក់ក្នុងទីផ្សារ ការវិគាគលំហូរទីផ្សារ យុទ្ធសាស្រ្ដ និងតិចនិកជាច្រើនផ្សេងទៀត។ ដែលចំណេះទាំងនេះនឹងអាចឲ្យអ្នកចូលរួមទាំងអស់ឲ្យទទួលបាននូវឱកាសចំណេញជាច្រើនពីទីផ្សាររូបិយប័ណ្ណនេះ។

ព័ត៍មានលម្អិតអំពីការចូលរួម៖

កាលបរិច្ឆេទនៃសិក្សា៖ ថ្ងៃសោរ៍ ទី26 ខែវិច្ឆិកា ឆ្នាំ2022 (វេលាម៉ោង 1 ដល់ ម៉ោង 4 រសៀល)

👉🏻លីងសម្រាប់ការចុះឈ្មោះ៖ https://share.hsforms.com/1xL8hLUOzREqL2g3ZBm4yZgd4cxs ឬស្កេននៅលើ QR Code ខាងលើ

👉🏻សម្រាប់ព័ត៌មានបន្ថែមអំពីវគ្គសិក្សានេះសូមទំនាក់ទំនង៖
☎Tel: 023 999 889 /016 39 99 35
🏢ទីតាំងកម្មវិធី៖ #B43-#B46, Street La Seine, Koh Pich,Phnom Penh, Cambodia Phnom Penh, Cambodia 12255
✔តម្លៃសិក្សា៖ 50ដុល្លា (សម្រាប់ការចុះឈ្មោះ៖ ត្រឹមតែ 50នាក់ ប៉ុណ្ណោះ)
ចំពោះការទូទាត់សាច់ប្រាក់សូមទំនាក់ទំនងតាមព័ត៍មានខាងក្រោម៖
ABA: 004 578 489 (Visal Sim).



Author: Admin
Gold Financial Global Investment ហៅកាត់ថា GFG Investment ជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាប្រឹក្សាយោបល់ដល់អតិថិជនក្នុងការជួញដូរលើរូបិយប័ណ្ណអន្តរជាតិ មាស​, ប្រាក់, និងប្រេងឆៅ។ ក្រុមហ៊ុនមានបទពិសោធន៍ប្រឹក្សាយោបល់លើការជួញដូរតាំងពីឆ្នាំ២០១០ ជាពិសេសគឺទទួលបានអាជ្ញាបណ្ណសមភាគីកណ្តាល និងការអនុញ្ញាតឈ្មួញជើងសាឧបករណ៍និស្សន្ទពីនិយ័តករមូលបត្រកម្ពុជា (SERC)។ About GFG Investment Gold Financial Global Investment, abbreviated as GFG Investment, is the first derivatives brokerage firm in Cambodia that provides consulting services to clients in trading international currencies, gold, silver, and crude oil. The company has been offering professional trading consultation services since 2010, and is officially licensed as a central counterparty and derivatives broker by the Securities and Exchange Regulator of Cambodia (SERC).

Leave a Reply