ហេតុអ្វីគួរជួញដូររូបិយប័ណ្ណអន្តរជាតិ?

ការជួញដូររូបិយប័ណ្ណបរទេសគឺជាការបញ្ជាទិញឬលក់នូវគូរូបិយប័ណ្ណនៅក្នុងទីផ្សារ Forex ដែលជាទីផ្សារហិរញ្ញវត្ថុធំជាងគេបំផុត​។ លក្ខណៈពិសេសគឺមានគូរូបិយប័ណ្ណជាច្រើនដែលអនុញ្ញាតឲ្យអ្នកធ្វើការជួញដូរបានតាមរយៈទូរស័ព្ទដៃឬកំព្យូទ័រលើប្រព័ន្ធអនឡាញ។

មិនថារូបិយប័ណ្ណនោះឡើងឬធ្លាក់ថ្លៃនោះទេ អ្នកនៅតែអាចទាញយកផលចំណេញបានទាំងអស់។ ឧទាហរណ៍ អ្នកចង់ទិញឬលក់គូរូបិយប័ណ្ណ អាមេរិកទល់នឹងលុយផោន(USD/GBP) អ្នកនឹងឃើញតម្លៃហាងឆេងគូរូបិយប័ណ្ណនោះជាក់ស្តែងលើអេក្រង់ទូរស័ព្ទដៃនិងកំព្យូទ័រ លើសពីនេះអ្នកអាចមើលពីប្រវត្តិនៃបំរែបំរួលតម្លៃរបស់វាផងដែរ។ ដើម្បីដឹងទិសដៅតម្លៃគូររូបិយប័ណ្ណឡើងឬចុះ អ្នកគួរមើលស្ថានភាពគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនោះថាតើបច្ចប្បន្នមានវិបិត្តិអ្វីដែរឬទេ?​ បើមាន តើវិបត្តិនោះជះឥទ្ធិពលដល់ រូបិយប័ណ្ណខ្លាំងកម្រិតណា។

យោងតាមការវិភាគលើព័ត៌មានល្អិតល្អន់រួចរាល់ហើយ បើអ្នកគិតថាសេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចុះនោះអ្នកអាចសម្រេចលក់គូរូបិយប័ណ្ណនោះ(USD/GBP) ផ្ទុយទៅវិញ បើអ្នកគិតថាសេដ្ឋកិច្ចអាមេរិកនឹងឡើងវិញនោះអ្នកអាចធ្វើការសម្រេចចិត្តទិញ ប៉ុន្តែដើម្បីការពារការខាតបង់ប្រាក់កាក់អំឡុងពេលធ្វើប្រតិបត្តិការជួញដូរនោះ អ្នកគួរតែដាក់ Stop Loss សម្រាប់ការទប់ស្កាត់ហានិភ័យពេលដែលទិសដៅបំរែបំរួលគូរូបិយប័ណ្ណនោះខុសពីការរំពឹងទុក។

ការជួញដូររូបិយប័ណ្ណនៅតែជាជម្រើសដ៏ល្អមួយសម្រាប់អ្នក ព្រោះគេអាចដឹងបានថារូបិយប័ណ្ណឡើង ឬធ្លាក់ចុះតាមរយៈព័ត៌មាននយោបាយ សេដ្ឋកិច្ច អាត្រាអ្នកមានការងារធ្វើ កំណើនទិន្នផលក្នុងស្រុកនិងការនាំចេញទៅក្រៅប្រទេសតែងតែចេញផ្សាយជាប្រចាំដែលជាព័ត៌មានសំខាន់ធ្វើឲ្យអ្នកគួរសម្រេចចិត្តជ្រើសរើសជួញដូររូបិយប័ណ្ណប្រកបដោយទំនុកចិត្តខ្ពស់។



Author: Admin
Gold Financial Global Investment ហៅកាត់ថា GFG Investment ជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាប្រឹក្សាយោបល់ដល់អតិថិជនក្នុងការជួញដូរលើរូបិយប័ណ្ណអន្តរជាតិ មាស​, ប្រាក់, និងប្រេងឆៅ។ ក្រុមហ៊ុនមានបទពិសោធន៍ប្រឹក្សាយោបល់លើការជួញដូរតាំងពីឆ្នាំ២០១០ ជាពិសេសគឺទទួលបានអាជ្ញាបណ្ណសមភាគីកណ្តាល និងការអនុញ្ញាតឈ្មួញជើងសាឧបករណ៍និស្សន្ទពីនិយ័តករមូលបត្រកម្ពុជា (SERC)។ About GFG Investment Gold Financial Global Investment, abbreviated as GFG Investment, is the first derivatives brokerage firm in Cambodia that provides consulting services to clients in trading international currencies, gold, silver, and crude oil. The company has been offering professional trading consultation services since 2010, and is officially licensed as a central counterparty and derivatives broker by the Securities and Exchange Regulator of Cambodia (SERC).

Leave a Reply