តើ Forex ជាអ្វី?

Forex គឺជាការផ្លាស់ប្តូររូបិយប័ណ្ណមួយទៅរូបិយប័ណ្ណមួយទៀត។ ការប្តូរប្រាក់បរទេសគឺជាដំណើរការនៃការផ្លាស់ប្តូររូបិយប័ណ្ណមួយទៅជារូបិយប័ណ្ណមួយផ្សេងទៀតក្នុងហេតុផលជាច្រើន ជាធម្មតាសម្រាប់ពាណិជ្ជកម្ម ការជួញដូរ ឬទេសចរណ៍។

ជារៀងរាល់ថ្ងៃ តម្លៃរូបិយប័ណ្ណអន្តរជាតិទាំងអស់ឡើងចុះក្នុងតម្លៃធៀបនឹងគ្នាទៅវិញទៅមក។ វាប្រៀបបានទៅនឹងការឡើងចុះនៃតម្លៃទំនិញនៅលើទីផ្សារផងដែរ ហើយអ្នកជួញដូរគ្រប់រូបសុទ្ធតែអាចទទួលបានផលចំណេញពីការប្រែប្រួលតម្លៃទាំងនេះ។ជាការពិតណាស់ ទីផ្សារ Forex មានបំរែបំរួលតម្លៃខ្លាំងណាស់ នៅពេលដែលមានព័ត៌មានសេដ្ឋកិច្ច ឬកត្តាផ្សេងៗជះឥទ្ធិពលខ្លាំងទៅលើរូបិយប័ណ្ណ (នៅក្នុងទីផ្សារ Forex វាងាយស្រួលក្នុងការប្រតិបត្តិពាណិជ្ជកម្មយ៉ាងឆាប់រហ័ស និងក្នុងតម្លៃសមរម្យ ដែលជាហេតុធ្វើអោយមានអ្នកទិញ និងអ្នកលក់ច្រើន ហើយផលិតផលដែលកំពុងផ្លាស់ប្តូរគឺមានលក្ខណៈស្តង់ដារជាអន្តរជាតិ)។

ចំណុចពិសេសដែលធ្វើឲ្យអ្នកវិនិយោគជាច្រើនមានទំនុកចិត្តនោះគឺទំហំទឹកប្រាក់ដ៏ធំនៃទីផ្សារ Forex នេះ ដែលវាគឺជាទីផ្សារហិរញ្ញវត្ថុធំជាងគេនៅលើពិភពលោកដែលមាន បរិមាណជួញដូរប្រចាំថ្ងៃជាមធ្យមគឺ 6.6 ពាន់ ពាន់ លានដុល្លារ នេះបើយោងតាមការស្ទង់មតិរបស់ធនាគារកណ្តាល Triennial ឆ្នាំ 2019 នៃទីផ្សារនិស្សន្ទវត្ថុ FX និង OTC ។

ទីផ្សារ Forex បើកដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃ ៥ថ្ងៃក្នុងមួយសប្តាហ៍ ដែលនេះវាពិតជាមានភាពងាយស្រួលខ្លាំងណាស់សម្រាប់អ្នកជួញគ្រប់រូបដែលចង់បង្កើនប្រាក់ចំណូលបន្ថែម។

សម្រាប់ព័ត៌មានអំពីការវិនិយោគ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖
Tel: 023 999 889/ 999 188 / 0163 999 85

ឬចុច Subscribe Channel GFGI Telegram ដើម្បីទទួលបានព័ត៌មានអំពីការវិនិយោគ៖
https://t.me/gfginvestment



Author: Admin
Gold Financial Global Investment ហៅកាត់ថា GFG Investment ជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាប្រឹក្សាយោបល់ដល់អតិថិជនក្នុងការជួញដូរលើរូបិយប័ណ្ណអន្តរជាតិ មាស​, ប្រាក់, និងប្រេងឆៅ។ ក្រុមហ៊ុនមានបទពិសោធន៍ប្រឹក្សាយោបល់លើការជួញដូរតាំងពីឆ្នាំ២០១០ ជាពិសេសគឺទទួលបានអាជ្ញាបណ្ណសមភាគីកណ្តាល និងការអនុញ្ញាតឈ្មួញជើងសាឧបករណ៍និស្សន្ទពីនិយ័តករមូលបត្រកម្ពុជា (SERC)។ About GFG Investment Gold Financial Global Investment, abbreviated as GFG Investment, is the first derivatives brokerage firm in Cambodia that provides consulting services to clients in trading international currencies, gold, silver, and crude oil. The company has been offering professional trading consultation services since 2010, and is officially licensed as a central counterparty and derivatives broker by the Securities and Exchange Regulator of Cambodia (SERC).

Leave a Reply