បច្ចុប្បន្ននេះតម្លៃហាងឆេងមានការកើនឡើងជាបន្តបន្ទាប់ ជាស្តែងនៅក្នុងឆ្នាំ 2025 នេះតម្លៃមាសមួយគីឡូ មានតម្លៃប្រមាណជាង 113,080.8$ (បើគិតត្រឹមថ្ងៃទី 22 ខែមេសា 2025) ហើយអាចកើនឡងខ្ពស់ជាងនេះ( អាស្រ័យទៅតាមកត្តាសេដ្ឋកិច្ចសកល ការដំឡើងអត្រាការប្រាក់ តម្រូវការ ឬបម្រែបម្រួលទីផ្សារទៅតាមកាលកំណត់)។
តើអ្វីដែលអាចកើតមានឡើងចំពោះតម្លៃមាស បានជាយើងអាចនិយាយបានថា លុយត្រឹមតែ 320$ អាចទិញមាសបានដល់ទៅ 1 Kg?

លុយ 320 $ ប្រសិនបើលោកអ្នកយកទៅទិញមាសស្រស់នៅខាងក្រៅ ប្រាកដណាស់នឹងមិនអាចទិញមាសបាន 1 គីឡូ ដោយគ្រាន់តែចំណាយត្រឹម 320$ នៅក្នុងទីផ្សារពិតនៅខាងក្រៅបាននោះទេ។ ប៉ុន្តែគេអាចយកលុយ 320$ ទោះប្រើប្រាស់ក្នុងការវិនិយោគនៅក្នុងទីផ្សារ CFD (Contract For Difference) ឬ ការប្រើប្រាស់អនុភាពនៃ Leverage នៅក្នុងទីផ្សារឧបករណ៍ហរិញ្ញវត្ថុដូចជា៖ Foreign Exchange Market, និង Commodity Trading។ លោកអ្នកអាចចូលទៅធ្វើការទិញតម្លៃមាសបានដោយការប្រើប្រាស់ Leverage ដែលអនុញ្ញាតឲ្យអ្នកទិញលក់មាសចំណាយលុយតិចជាងតម្លៃពិតប្រាកដ។


លក្ខណៈសំខាន់នៃទីផ្សារមួយនេះ៖
1. CFD ( Contract For Difference): នៅក្នុងទីផ្សារ CFD លោកអ្នកមិនចាំបាច់ត្រូវទិញមាសពិតប្រកដនោះទេ។ អ្នកគ្រាន់តែការការព្យាករណ៍ពីការកើនឡើង ឬធ្លាក់ចុះនៃតម្លៃមាស ហើយលោកអ្នកនឹងទទួលបានប្រាក់ចំណេញពីការប្រែប្រួលនៃតម្លៃទាំងនោះ។ ឧទាហរណ៍៖
1 lot នៃទីផ្សារ CFD = 100 ounce មាស
ប្រសិនបើ 0.32 lot = 32 ounce
So, 320$ can buy 1 kg gold

2. Leverage: បើអ្នកប្រើប្រាស់ Leverage, អ្នកអាចមានសមត្ថភាពក្នុងការជួញដូរជាមួយនឹងសាច់ប្រាក់តិចតួចជាងតម្លៃពិតនៅខាងក្រៅ។ ឧទាហរណ៍ ៖ Leverage 1:100 អាចអនុញ្ញាតឲ្យអ្នកវិនិយោគចំណាយសាច់ប្រាក់ត្រឹមតែ 320$ អាចមានសមត្ថភាពទទួលបានផលចំណេញដូចមាសមួយគីឡូនៅទីផ្សារខាងក្រៅ។ ប៉ុន្តែទីផ្សារនេះត្រូវ តម្រូវឲ្យអ្នកមានការប្រុងប្រយ័ត្នជាំនិច្ច ព្រោះ Leverage ក៏អាចបង្កហានិភ័យក្នុងការបាត់បង់ទៅវិញបានដូចគ្នា។

សេចក្តីសន្និដ្ឋាន៖
ទោះបីមានការប្រើប្រាស់ Leverage ឬ ទីផ្សារ CFD អាចមានលទ្ធភាពទទួលបានផលចំណេញស្មើនឹងតម្លៃមាសខាងក្រៅក៏ដោយ ក៏អ្នកមិនអាចទិញមាស 1 kg បានត្រឹម 320$ យកមកទុកដោយមិនមើលអំពីបម្រែបម្រួលទីផ្សារឡើងចុះឡើយ។ តែបើការជួញដូរផ្ទាល់ក្នុងករណី Leverage និង CFD អាចឲ្យអ្នកចាប់ផ្តើមជាមួយប្រាក់តិចតួច ហើយប្រើប្រាស់យុទ្ធសាស្រ្តសម្រាប់ការវិនិយោគដែលអាចរកប្រាក់ចំណេញបានដូចហាងឆេងមាសខាងក្រៅ៕


ដើម្បីចង់ដឹងពីព័ត៌មានលម្អិតអំពីតម្លៃហាងឆេងមាស ឬការវិភាគព័ត៌មានប្រចាំថ្ងៃ សូមទំនាក់ទំនងមកកាន់អ្នកប្រឹក្សាររបស់ក្រុមហ៊ុន GFG Investment។ GFGI Supporter: លោក គុណ ណាន់ ( ភ្នាក់ងារជើងសារឧបករណ៍និស្សន្ទលេខអត្តសញ្ញាណៈ GFG-DR-1-0111 ) ឬធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 023 999 889/ 023 999 188។