
ពិភពហិរញ្ញវត្ថុកំពុងឈានចូលដំណាក់កាលមួយដែលពិបាកមិនឲ្យមើលរំលង។ នៅសហរដ្ឋអាមេរិក ការចំណាយលើការប្រាក់បានកើនលើស 1 ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំ ខណៈឱនភាពថវិកាកើនឡើងជិត 2 ពាន់ពាន់លានដុល្លាររៀងរាល់ឆ្នាំ។ នៅក្នុងបរិបទនេះ ការបន្ថយតម្លៃរូបិយបណ្ណ (currency debasement) ហាក់ដូចជាផ្លូវចេញតែមួយដែលនៅសល់។

នៅម្ខាងទៀត ប្រទេសចិនកំពុងផ្លាស់ទីយ៉ាងស្ងៀមស្ងាត់តែមានន័យជ្រាលជ្រៅ។ ទិន្នន័យផ្លូវការបង្ហាញថា ចិនបានកាន់កាប់មាសប្រហែល 2,300 តោន ប៉ុន្តែការលំហូរមាសដ៏ច្រើនដែលធ្វើដំណើរទៅបូព៌ា បង្ហាញថា ការកាន់កាប់ពិតប្រាកដអាចខ្ពស់ជាងនេះបន្ថែមទៀត ។


ការប្រមូលផ្តុំមាសជាបន្តបន្ទាប់នេះ មិនមែនជាចៃដន្យទេ។ វាស្របតាមសាររបស់លោក Xi Jinping ដែលបាននិយាយអំពី “រូបិយបណ្ណរឹងមាំ” និងបំណងកាត់បន្ថយការពឹងផ្អែកលើ USD ក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។
ខណៈសហរដ្ឋអាមេរិកបន្តពឹងផ្អែកលើ ទណ្ឌកម្ម និងពន្ធគយ ជាឧបករណ៍នយោបាយ អំណាចរូបិយវត្ថុកំពុងត្រូវបានសាកល្បងពីគ្រប់ទិស។ សញ្ញាទាំងនេះបញ្ជាក់ថា ពេលវេលាសម្រាប់ ការផ្លាស់ប្តូររចនាសម្ព័ន្ធហិរញ្ញវត្ថុពិភពលោក កំពុងខិតជិតមកដល់ហើយ។

គួរបញ្ជាក់ថា Fiat គឺជា រូបិយបណ្ណដែលមានតម្លៃដោយសាររដ្ឋប្រកាស មិនបានគាំទ្រដោយទ្រព្យសម្បត្តិរឹងដូចជាមាស ឬប្រាក់ឡើយ។
ឧទាហរណ៍៖ USD, EUR, JPY សុទ្ធតែជារូបិយបណ្ណ Fiat វាមានតម្លៃព្រោះដោយសារតែ៖
• រដ្ឋបញ្ជាក់ថាវាជា legal tender
• ប្រជាជនមាន ទំនុកចិត្ត លើរដ្ឋ និងធនាគារកណ្ដាល។
បញ្ហាគឺ៖
• អាច បោះពុម្ពបានគ្មានដែនកំណត់
• នាំទៅរក អតិផរណា និងការបាត់បង់តម្លៃ តាមពេលវេលា
ដូច្នេះហើយបានជាមាស ត្រូវបានមើលថាជា store of value នៅពេលទំនុកចិត្តលើ Fiat ចាប់ផ្តើមញ័រ។



រៀបរៀងនិងស្រាវជ្រាវដោយ៖
Market Research Department of GFG Investment
ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 097 269 4338
📲ទំនាក់ទំនងព័ត៌មាន លំអិត: https://t.me/GFGISupporter
📣ដើម្បីទទួលបានព័ត៌មានថ្មីៗ និងចំណេះដឹងអំពីការវិនិយោគ សូមចូលទៅកាន់តំណភ្ជាប់បណ្តាញសង្គមរបស់ ក្រុមហ៊ុន GFG Investment 👉៖ https://qrco.de/bdHCn4