វិនិយោគិនពីរប្រភេទ

វិនិយោគិនគឺជាបុគ្គល ឬអង្គភាពផ្សេងៗ (ដូចជាក្រុមហ៊ុន ឬមូលនិធិ) ដែលចំណាយដើមទុនវិនិយោគដោយរំពឹងថានឹងទទួលបានមកវិញនូវផលចំណេញផ្នែកហិរញ្ញវត្ថុ។ វិនិយោគិនពឹងផ្អែកលើឧបករណ៍ហិរញ្ញផ្សេងៗគ្នាដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុសំខាន់ៗដូចជាការសន្សំប្រាក់ចូលនិវត្តន៍ ការផ្តល់មូលនិធិសម្រាប់ការអប់រំនៅមហាវិទ្យាល័យឬគ្រាន់តែប្រមូលទ្រព្យសម្បត្តិបន្ថែមតាមពេលវេលា។ វិនិយោគិនត្រូវគេបែងចែកជាពីរធំៗ។

#វិនិយោគិនការពារ (Defensive or passive investor): គឺផ្តោតសំខាន់លើការការពារដើមទុនមិនអោយបាត់បង់ ដូចនេះគាត់សុខចិត្តទទួលយកផលចំណេញត្រឡប់មកវិញតិចតួច អោយតែមានកំរិតហានិភ័យ។ វិនិយោគិនប្រភេទនេះតែងតែវិនិយោគលើមូលបត្របំណុលណាដែលមានសុវត្ថភាពខ្លាំងនិងមូលបត្រកម្មសិទ្ធិណាដែលមានហានិភ័យទាបហើយផ្តោតសំខាន់លើការទទូលបានភាគលាភខ្ពស់។ ភាគច្រើននៃវិនិយោគិនប្រភេទនេះវិនិយោគលើការវិនិយោគបែបចំណូល។

#វិនិយោគិនសកម្ម ( Enterprising or active investor): គឺផ្តោតសំខាន់ធ្វើម៉េចឲ្យដើមទុនមានការកើនឡើង។ ភាគច្រើនអ្នកវិនិយោគប្រភេទនេះ វិនិយោគទាំងភាគហ៊ុននិង បណ្ណបំណុលណាដែលផ្តល់ផលមកវិញច្រើន ព្រោះវិនិយោគិនប្រភេទនេះហ៊ានទទួលយកហានិភ័យ ភាគច្រើននៃវិនិយោគិនប្រភេទនេះវិនិយោគលើការវិនិយោគបែបកំណើន។ទោះជាយ៉ាងណាក៏ដោយ វិនិយោគិនទាំងពីរនេះមានគោលដៅតែមួយគត់គឺធ្វើបែបដើម្បីទទួលផលចំណេញពីការវិនិយោគនេះ។ គ្រាន់ការរៀបចំរៀបចំយុទ្ធសាស្រ្តខុសគឺ វិនិយោគិនការពារព្រមទទួលយកផលចំណេញតិចនិងមានហាន័យទាប ចំណែកវិនិយោគិនសកម្មវិញគឺហ៊ានប្រថុយនឹងហានិភ័យ ដើម្បីទទួលបានផលចំណេញច្រើនពីការវិនិយោគនេះ។



Author: Admin
Gold Financial Global Investment ហៅកាត់ថា GFG Investment ជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាប្រឹក្សាយោបល់ដល់អតិថិជនក្នុងការជួញដូរលើរូបិយប័ណ្ណអន្តរជាតិ មាស​, ប្រាក់, និងប្រេងឆៅ។ ក្រុមហ៊ុនមានបទពិសោធន៍ប្រឹក្សាយោបល់លើការជួញដូរតាំងពីឆ្នាំ២០១០ ជាពិសេសគឺទទួលបានអាជ្ញាបណ្ណសមភាគីកណ្តាល និងការអនុញ្ញាតឈ្មួញជើងសាឧបករណ៍និស្សន្ទពីនិយ័តករមូលបត្រកម្ពុជា (SERC)។ About GFG Investment Gold Financial Global Investment, abbreviated as GFG Investment, is the first derivatives brokerage firm in Cambodia that provides consulting services to clients in trading international currencies, gold, silver, and crude oil. The company has been offering professional trading consultation services since 2010, and is officially licensed as a central counterparty and derivatives broker by the Securities and Exchange Regulator of Cambodia (SERC).

Leave a Reply