ការវិភាគហាងឆេងទីផ្សារForexតាមបែបមូលដ្ឋាន

ដើម្បីទទួលបានជោគជ័យក្នុងការជួញដូរក្នុងវិស័យឧបករណ៍និស្សន្ទ អ្នកជួញដូរត្រូវចេះតិចនិចក្នុងការមើលពីបំរែបំរួលទីផ្សារ ថាតើតម្លៃអាចប្រែប្រួលខ្លាំងឬខ្សោយ រយៈពេលខ្លីឬវែង។ តើគេមើលវាតាមវិធីណាខ្លះ? យោងតាមអ្នកជំនាញForex បានណែនាំឲ្យអ្នកជួញដូរគ្រប់រូបត្រូវចេះវិភាគលើតម្លៃហាងឆេងហាងនីមួយៗ ដោយក្នុងនោះគេចែកជាពីរគឺ៖ ការវិភាគតាមបែបមូលដ្ឋាន និងការវិភាគបែបបច្ចេកទេស។

ក្នុងទីនេះខ្ញុំសូមលើយកការវិភាគបែបមូលដ្ឋានមកបង្ហាញសិន ។ ការវិភាគជាមូលដ្ឋាន(Fundamental analysis) ទាក់ទងនឹងការវាយតំលៃសេដ្ឋកិច្ចរបស់ប្រទេសមួយ និងការពង្រីករូបិយប័ណ្ណដោយមិនគិតពីចលនាតម្លៃរូបិយប័ណ្ណឡើយ។ ផ្ទុយទៅវិញអ្នកជួញដូរវិភាគតាមបែបមូលដ្ឋានសង្កត់ធ្ងន់លើទិន្នន័យជាកត្តាចម្បងដើម្បីកំណត់ភាពខ្លាំងនៃរូបិយប័ណ្ណមួយ។

អ្នកវិភាគតាមបែបមូលដ្ឋានផ្តោតសំខាន់លើអតិផរណា តុល្យភាពនៃការជួញដូរ ផលិតផលក្នុងស្រុក អត្រាកំណើនអ្នកមានការងារធ្វើ គោលនយោបាយរូបិយប័ណ្ណ និងអត្រាការប្រាក់ដែលចេញផ្សាយដោយធនាគារជាតិ។ ជាទូទៅអ្នកវិភាគតាមបែបមូលដ្ឋានតែងតានដានសង្កេតទៅប្រតិទិនព័ត៌មានដែលមានចេញផ្សាយមានការបរិច្ឆេតច្បាស់លាស់។

ទន្ទឹមនឹងនេះក៏មានព័ត៌មានជាច្រើនចុះផ្សាយជាប្រចាំថ្ងៃដែលគឺជាអ្វីដែលពួកគេត្រូវយល់ដឹង។ ឧទាហរណ៍ថា៖ (GBP Bank of England Bank Rate) ការប៉ានស្មាន 0.75% ដែលនឹងត្រូវផ្សាយនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែកុម្ភះ។ ប្រសិនបើតម្លៃពិតលើស 0.75% ជាងការប៉ានស្មាននោះមានន័យលុយអឺរ៉ូល្អ តែបើទាបជាងការប៉ានស្មានវិញនោះលុយអឺរ៉ូនឹងអន់វិញ។

ម្យ៉ាងវិញទៀតការជួញដូរដោយពឹងផ្អែកតាមរយៈបែបមូលដ្ឋានគឺផ្តោតសំខាន់លើការជួញដូររយៈពេលវែង មានន័យថាតម្លៃទីផ្សារអាចនឹងត្រូវបានប្រែប្រួលគិតជាថ្ងៃរហូតដល់សប្តាហ៍។ សម្រាប់អ្នកចង់ជួញដូររយៈពេលខ្លីអាចសិក្សាស្វែងយល់ពីបច្ចេកទេសវិភាគតាមក្រាហ្វតាមរយៈអ្នកជំនាញ Forex មានបទពិសោធន៍យូរឆ្នាំដើម្បីទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗអំពីការវិភាគលើតម្លៃហាងឆេង។

ជារួមដើម្បីទទួលបានផលចំណេញ និងកាត់បន្ថយហានិភ័យក្នុងការជួញដូរ ទាមទារឲ្យអ្នកជួញដូរយល់ដឹងពីផលិតផលឲ្យបានច្បាស់ យល់ដឹងពីបំរែបំរួល ចេះសួរទៅកាន់អ្នកជំនាញ ឬអ្នកធ្លាប់ជួញដូរ ជាពិសេសគឺចេះវិភាគលើហាងឆេងដោយខ្លួនឯងតាមបែបមូលដ្ឋាន។

#GFG_Investment#fundementalanalyse



Author: Admin
Gold Financial Global Investment ហៅកាត់ថា GFG Investment ជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាប្រឹក្សាយោបល់ដល់អតិថិជនក្នុងការជួញដូរលើរូបិយប័ណ្ណអន្តរជាតិ មាស​, ប្រាក់, និងប្រេងឆៅ។ ក្រុមហ៊ុនមានបទពិសោធន៍ប្រឹក្សាយោបល់លើការជួញដូរតាំងពីឆ្នាំ២០១០ ជាពិសេសគឺទទួលបានអាជ្ញាបណ្ណសមភាគីកណ្តាល និងការអនុញ្ញាតឈ្មួញជើងសាឧបករណ៍និស្សន្ទពីនិយ័តករមូលបត្រកម្ពុជា (SERC)។ About GFG Investment Gold Financial Global Investment, abbreviated as GFG Investment, is the first derivatives brokerage firm in Cambodia that provides consulting services to clients in trading international currencies, gold, silver, and crude oil. The company has been offering professional trading consultation services since 2010, and is officially licensed as a central counterparty and derivatives broker by the Securities and Exchange Regulator of Cambodia (SERC).

Leave a Reply